ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិច៖ កម្ពុជាចាំត្រូវតែអនុវត្ដច្បាប់ ឱ្យបានតឹងរឹងបំផុត ដើម្បីផ្ដល់ទំនុកចិត្ដភ្ញៀវទេសចរ (Video inside)
17-01-2025 15:54
(ភ្នំពេញ)៖ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិច ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ដើម្បីទាក់ទាញទំនុកចិត្ដភ្ញៀវទេសចរ មកលេងកំសាន្ដនៅក្នុងប្រទេសឲ្យបានច្រើន កម្ពុជាចាំបាច់ត្រូវតែអនុវត្ដច្បាប់ ឲ្យបានតឹងរឹងបំផុត។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក ធួន ស៊ីណាន អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «អនាគតនៃកំណើនវិស័យទេសចរណ៍កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោក ធួន ស៊ីណាន បានបញ្ជាក់យ៉ាងដូច្នេះថា «ការអនុវត្ដច្បាប់នៅកម្ពុជា ចាំបាច់ត្រូវតែធ្វើដោយតឹងរឹងបំផុត ដើម្បីនាំទំនុកចិត្ដដល់ភ្ញៀវទេសចរ នៅតាមបណ្ដាលប្រទេសនានាជុំវិញពិភពលោក និងនាំកេរ្ដិ៍ឈ្មោះកម្ពុជា មានការភាពល្បីល្បាយ»។
ទន្ទឹមគ្នានេះ លោក ធួន ស៊ីណាន បានលើកឡើងថា លើពិភពលោក គ្មានប្រទេសណាស្អាត១០០%នោះទេ ប៉ុន្ដែបើសិនជាកម្ពុជា អាចធ្វើបាននៅក្នុងកម្រិតខ្ពស់មួយ គឺមានន័យថា ការផ្សព្វផ្សាយនឹងចំគោលដៅ៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ធួន ស៊ីណាន៖