(ភ្នំពេញ)៖ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចប្រចាំប្រទេសកម្ពុជា បានថ្លែងឲ្យដឹងថា ដើម្បីឲ្យកម្ពុជាកាន់តែល្អប្រសើរ ទាក់ទាញទេសចរណ៍ឲ្យកាន់តែច្រើន យើងត្រូវតែហ៊ាន ហ៊ាននិយាយ និងហ៊ានកែតម្រូវនូវទម្លាក់មិនល្អនានា ក្នុងន័យធ្វើយ៉ាងណា ដើម្បីឲ្យកម្ពុជាកាន់តែរីកចម្រើន និងល្អប្រសើរទ្វេឡើង។
ការលើកឡើងរបស់លោក ធួន ស៊ីណាន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «អនាគតនៃកំណើនវិស័យទេសចរណ៍កម្ពុជា»។
លោក ធួន ស៊ីណាន បានថ្លែងឲ្យដឹងថា «ដើម្បីឲ្យកម្ពុជាកាន់តែល្អប្រសើរ ដំណោះស្រាយគឺមានតែនៅលើយើងប៉ុណ្ណោះ ដូចជាការហ៊ានលើកយកនូវបញ្ហាមកនិយាយ ដើម្បីរកដំណោះស្រាយ អ្វីគួរធ្វើ អ្វីមិនគួរធ្វើ ត្រូវចេះលើកមកនិយាយដោះស្រាយ»។
លោកបានបន្ដថា ដូច្នេះត្រូវតែចាប់ផ្ដើមពីយើងឥឡូវនេះតែម្ដង ដោយមិនចាំបាច់រង់ចាំអ្នកជំនាន់ក្រោយនោះទេ យើងត្រូវធ្វើ ត្រូវកែ ដើម្បីឲ្យយុវជនជំនាន់ក្រោយ មើលឃើញ និងយកគម្រូតាម និងធ្វើតតគ្នា ដើម្បីឲ្យកម្ពុជាសម្រេចបាននូវភាពល្អប្រសើរ និងកាន់តែរកចម្រើនទ្វេឡើង៕
សូមស្តាប់ការលើកឡើងរបស់លោក ធួន ស៊ីណាន៖