Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញក្នុងវិស័យទេសចរណ៍៖ ឆ្នាំ២០២៥ ការរំពឹងនៃកំណើនភ្ញៀវទេសចរ នៅមានភាពស្រពិចស្រពិល ដោយសារបញ្ហាសាកល និងគួរផ្តោតលើទេសចរក្នុងស្រុក (Video inside)

17-01-2025 15:26

(ភ្នំពេញ)៖ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិច ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ការរំពឹងនៃកំណើនភ្ញៀវទេសចរ នៅក្នុងឆ្នាំ២០២៥នេះ នៅមានភាពស្រពិចស្រពិល ដោយសារបញ្ហាសកល ដូច្នេះវាពិបាកនឹងធ្វើការទស្សន៍ទាយ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ធួន ស៊ីណាន អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «អនាគត​នៃ​កំណើនវិស័យ​ទេសចរណ៍​កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

លោក ធួន ស៊ីណាន បានបញ្ជាក់យ៉ាងដូច្នេះថា «បញ្ហាសកល នៅក្នុងឆ្នាំ២០២៥នេះ វាជាឆ្នាំដែលពិបាកទស្សន៍ទាយ មិនមែនអ្នកជំនាញសេដ្ឋកិច្ចណា អាចទស្សន៍ទាយត្រូវនោះទេ [...] នៅក្នុងឆ្នាំ២០២៥ សម្រាប់ខ្ញុំ ការរំពឹងលើកំណើនភ្ញៀវ វាហាក់បីនៅពេលមានស្រពិចស្រពិល»

បន្ថែមពីនោះទៀត លោក ធួន ស៊ីណាន បានសង្កត់ធ្ងន់ថា អ្វីដែលគួរធ្វើ គួរតែចាប់ផ្ដើមចូលរួម អភិវឌ្ឍន៍វិស័យទេសចរណ៍ ដោយផ្ដោតទៅលើទេសចរណ៍ នៅក្នុងស្រុកឲ្យបានច្រើន និងលើកទឹកចិត្ដដល់ប្រជាជនដើរលេង នៅក្នុងស្រុកឲ្យបានច្រើន ដូចដែលប្រទេសជិតខាង បានធ្វើនាពេលបច្ចប្បន្ន៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ធួន ស៊ីណាន៖