(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ឱ្យដឹងថា កម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនោះ នឹងនៅតែបន្តនៅឆ្នាំ២០២៥នេះ។ ការបញ្ជាក់បែបនេះរបស់លោក ប៉ែន បូណា បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
លោករដ្ឋមន្រ្តីប្រតិភូក៏បានឱ្យដឹងទៀត ដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពទន់ខ្សោយ ងាយរងហានិភ័យ ទើបរាជរដ្ឋាភិបាល និតិកាលទី៧ បានដាក់ចេញនូវគោលនយោបាយគាំពារចំនួន៦ចំណុចនេះឡើង ហើយនឹងនៅតែបន្តជមឮំរុញបន្ថែមទៀតដើម្បីឱ្យប្រជាពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍បានកាន់តែច្រើនឡើងៗថែមទៀត។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជន ទស្សនការកិច្ចពិភាក្សាបន្តដូចតទៅ៖