(ភ្នំពេញ)៖ លោកបណ្ឌិត គីម ហ៊ាង ស្ថាបនិក​បុរីវិមានសំណាង និងជាអ្នកជំនាញក្នុង​វិស័យអចលនទ្រព្យ បានថ្លែងឲ្យដឹងថា ធនាគារមិនមែនជាកន្លែង​រឹបអូសទ្រព្យសម្បត្តិទេ តែជាកន្លែងដែលឱ្យអ្នក​មានលទ្ធភាពខ្ចីលុយ ហើយមែនទែនទៅធនាគារ​ដាក់ទ្រព្យធានា​ជាផ្នែកមួយប៉ុណ្ណោះ ផ្នែកសំខាន់ដែលធនាគារផ្ដោត គឺការមានលទ្ធភាព​សង់ត្រឡប់។

ការលើកឡើងរបស់​លោកបណ្ឌិត គីម ហ៊ាង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៥»។

លោកបណ្ឌិតបានបញ្ជាក់ថា ជាការពិតប្រសិនបើ​អតិថិជនទិញផ្ទះមួយតម្លៃ១០ម៉ឺនដុល្លារ ការបង់សងត្រឡប់បាន ៣ម៉ឺនដុល្លារ នៅសល់ ៧ម៉ឺនដុល្លារទៀត ប៉ុន្ដែករណីអតិថិជនបង់ប្រាក់ សង់ត្រឡប់បានល្អ ដូច្នេះការផ្ទេរការបង់រំលស់ពីបុរីមកធនាគារ គឺងាយស្រួល និងឆាប់រហ័ស ធនាគារនឹងឲ្យថវិកាពេញតែម្ដង។

លោកបណ្ឌិតបញ្ជាក់ថា ប្រសិនបើអតិថិជនបង់រំលស់ ១០០ភាគរយ រយៈពេលយូរ មិនមានប្លង់ច្បាស់លាស់ ដូច្នេះការផ្ទេរទៅធនាគារជារឿងលំបាក ឬធនាគារមិនទទួលយកតែម្ដង៕