(ភ្នំពេញ)៖ លោក ឈន វិបុល នាយកការិយាល័យសន្ដិសុខបច្ចេកវិទ្យាព័ត៌មាន នៃធនាគារ FTB បានប្រាប់វិធីការពារ២ចំណុច ដល់អ្នកប្រើប្រាស់ កម្មវិធីទូរសព្ទ ឬ App ធនាគារ ដើម្បីជៀសឆ្ងាយការឆបោកប្រាក់តាមអ៊ីនធើណេត ឬការហេគចូលគណនី។

លោកបានពន្យល់ថា ដើម្បីការពារការឆបោកហិរញ្ញវត្ថតាមប្រព័ន្ធបច្ចេកវិទ្យានេះ ធនាគារទាំងអស់នៅកម្ពុជា បានខិតខំក្នុងការផ្សព្វផ្សាយចំណេះដឹងដល់ប្រជាពលរដ្ឋ និងដាក់ចេញនូវយន្តការមួយចំនួនដើម្បីទប់ស្កាត់បញ្ហានេះ។

ជាក់ស្តែង ធនាគារ FTB តែងតែផ្សព្វផ្សាយពីវិធីការពារការប្រើប្រាស់ App ឱ្យមានសុវត្ថិភាពដល់អតិថិជន។ វិធីសាស្រ្តងាយៗ ដើម្បីការពារ រួមមាន ៖ ចំណុចទី១ គឺ ត្រូវធ្វើបច្ចុប្បន្នភាពទូរសព្ទឱ្យទាន់សម័យឬការវវត្តិនៃបច្ចេកវិទ្យា ដើម្បីការពារការចូលហេគពីជនឆបោក ព្រោះការមិនធ្វើបច្ចុប្បន្នភាពឱ្យទាន់សម័យកាលទេ នឹងធ្វើឱ្យជនល្មើសងាយហេគចូល។

ចំណុចទី២ គឺដាក់លេខសម្ងាត់(Password) ឱ្យខ្លាំង ដើម្បីទទួលបានការពារឱ្យកាន់ខ្ពស់ពីប្រព័ន្ធធនាគារ។

លោក ឈន វិបុល លើកឡើងបែបនេះធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «វិធានការការពារខ្លួនពីការឆបោកហិរញ្ញវត្ថុ តាមប្រព័ន្ធឌីជីថល»

សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក ឈន វិបុល ៖