(ភ្នំពេញ)៖ លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានពន្យល់បកស្រាយ អំពីការលើកឡើងថា កញ្ចប់សេវាទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ថ្លៃជាងប្រទេសជិតខាង ខណៈដែលបច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងតែរកវិធានការដោះស្រាយបញ្ហានេះ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក លី សែ អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «អនាគតនៃកំណើនវិស័យទេសចរណ៍កម្ពុជា នៅតំបន់អង្គរ» ក្នុងកម្មវិធី FRESH BUSINESS។
លោក លី សែ បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល កំពុងតែរកវិធានការដោះស្រាយបញ្ហា ដើម្បីសម្រួលក្នុងកញ្ចប់តម្លៃ ឲ្យមានការប្រហាក់ប្រហែល នឹងប្រទេសជិតខាង ប៉ុន្ដែបច្ចុប្បន្ន តម្លៃមិនថ្លៃខ្ពស់ជាងគេពេកនោះទេ»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក លី សែ៖