Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំចេញលើកទឹកចិត្ដដល់កសិករ គួរតែដាំស្រូវអង្ករក្រអូបឲ្យបានច្រើន (Video inside)

06-12-2024 14:40

(ភ្នំពេញ)៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល City Rice ដែលជាក្រុមហ៊ុននាំចេញអង្ករច្រើនជាងគេនៅកម្ពុជា បានលើកទឹកចិត្ដដល់កសិករ គួរតែផលិតស្រូវអង្ករក្រអូបឲ្យបានច្រើន ព្រោះថាស្រូវអង្ករក្រអូប មានសក្ដានុពលខ្លាំង នៅក្នុងប្រទេសកម្ពុជា។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា ឡាយ ឈុនហួ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «អាថ៌កំបាំងនៅពីក្រោយភាពរីកចម្រើន នៃការដឹកនាំក្រុមហ៊ុននាំចេញអង្ករ City Rice» ក្នុងកម្មវិធី FRESH BUSINESS។

ឧកញ៉ា ឡាយ ឈុនហួ បន្ដថា «ខ្ញុំគិតថា អ្វីដែលក្រុមហ៊ុននាំចេញ និងរោងម៉ាស៊ីនកិនស្រូវទាំងអស់​ ក៏ដូចជាប្រជាកសិករគួរតែផ្ដោត ទី១ បើសិនជាស្ថានដីអំណោយផល គួរតែដាំដុះអង្ករក្រអូបឲ្យបានច្រើន និងទី២ រើសមើលអង្ករក្រអូបណាផ្ដល់ទិន្នផលខ្ពស់»។

ទន្ទឹមគ្នានេះ ឧកញ៉ា ឡាយ ឈុនហួ បានលើកឡើងថា អ្វីដែលប្រទេសកម្ពុជា មានសក្ដានុពល គឺនៅលើផ្នែកអង្ករក្រអូប ដូចជា៖ អង្ករផ្ការំដួល, អង្ករសែនក្រអូប, ស្រងែ»៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុងរបស់ឧកញ៉ា ឡាយ ឈុនហួ៖