Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនួញក្នុងវិស័យស្រូវអង្ករ លើកទឹកចិត្តឱ្យវិនិយោគលើវិស័យកសិកម្ម ដោយសារទីផ្សារមានតម្រូវការខ្ពស់ និងទទួលបានការលើកចិត្តខ្លាំងពីរាជរដ្ឋាភិបាល (Video inside)

06-12-2024 14:30

(ភ្នំពេញ)៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល City Rice បានលើកឡើងថា វិស័យកសិកម្ម គឺជាមួយវិស័យមួយដ៏ល្អ សម្រាប់ការវិនិយោគ ដោយសារមានតម្រូវការខ្ពស់ និងរីកចម្រើនខ្លាំង ជាពិសេសមានការលើកទឹកចិត្ដច្រើនពីរាជរដ្ឋាភិបាល។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា ឡាយ ឈុនហួ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «អាថ៌កំបាំងនៅពីក្រោយភាពរីកចម្រើន នៃការដឹកនាំក្រុមហ៊ុននាំចេញអង្ករ City Rice» ក្នុងកម្មវិធី FRESH BUSINESS។

ឧកញ៉ា ឡាយ ឈុនហួ បានបញ្ជាក់ថា «បើសិនជាមានការវិនិយោគនៅប្រទេសកម្ពុជា ខ្ញុំយល់ថា វិស័យកសិកម្មជាវិស័យដែលល្អ សម្រាប់វិនិយោគទុនទាំងអស់ ដើម្បីធ្វើការវិនិយោគដោយសារវិស័យនេះ គឺជាវិស័យដែលមានការរីកចម្រើនខ្លាំង និងមានតម្រូវការខ្ពស់ ក្នុងពេលបច្ចុប្បន្ន»

បន្ថែមពីនោះទៀត ឧកញ៉ា ឡាយ ឈុនហួ បានឲ្យដឹងថា វិស័យកសិកម្មជាវិស័យមួយ ដែលមានការលើកទឹកចិត្ដច្រើន ពីរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយសេដ្ឋកិច្ច ក៏ដូចជាលើកស្ទួយជីវភាពកសិករ ដែលប្រជាពលរដ្ឋជាង ៥០ភាគរយ ជាកសិករធ្វើស្រែចំការ៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់ឧកញ៉ា ឡាយ ឈុនហួ៖