ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងរៀបចំសេចក្ដីព្រាងច្បាប់ចំនួន២ ដើម្បីជួយដល់ការធ្វើប្រតិបត្ដិការ ទិញទំនិញ និងធ្វើធុរកិច្ច តាមអនឡាញ (Video inside)
29-11-2024 16:08
(ភ្នំពេញ)៖ មន្ដ្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងបាន និងកំពុងរៀបចំនូវសេចក្តីព្រាងច្បាប់ចំនួន២ គឺសេចក្តីព្រាងច្បាប់ស្តីពី សន្តិសុខសាយប័រ និងសេចក្តីព្រាងច្បាប់ការពារទិន្នន័យបុគ្គល ដើម្បីជួយដល់ការធ្វើប្រតិបត្ដិការទិញទំនិញ និងធ្វើធុរកិច្ច តាមអនឡាញ។
លោក សំ សិទ្ធិសេរី លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធីFRESH BUSINESS ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ស្ថានភាពនៃការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា»។
លោក សំ សិទ្ធិសេរី បានលើកឡើងថា បច្ចុប្បន្ននៅកម្ពុជា ការទិញទំនិញអនឡាញ គឺភាគច្រើនទទួលបានទំនិញពីអ្នកដឹកជញ្ជូន ហើយទើបបង់លុយ ដែលគេហៅថា ការទំនិញអនឡាញដែលមិនពេញលក្ខណៈ ដោយសារអ្នកទិញមិនទាន់មានការជឿទុកចិត្តអ្នកលក់ និងមានការបារម្ភនៅពេលដែលមានបញ្ហាណាមួយ។ ការបារម្ភនៅពេលដែលមានបញ្ហាណាមួយ ពីការទិញទំនិញអនឡាញនេះហើយ ទើបជំរុញឱ្យក្រសួងរៀបចំសេចក្តីព្រាងច្បាប់ទាំងពីរនេះឡើង។
លោកបញ្ជាក់ថា នៅពេលដែលច្បាប់ទាំងពីរនេះ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នឹងជួយដល់ការធ្វើប្រតិបត្តិការទិញទំនិញតាមអនឡាន ក៏ដូចជាការធ្វើធុរកិច្ចតាមរយៈប្រព័ន្ធឌីជីថលនៅកម្ពុជា៕
សូមស្តាប់ការលើកឡើងបន្ថែមរបស់ មន្ដ្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖