Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា សៀ ឫទ្ធី៖ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) នឹងផ្ដល់ភាពងាយស្រួលដល់វិនិយោគិន ក្នុងការទទួលបានបណ្តុំព័ត៌មានវិនិយោគ និងកាត់បន្ថយភាពមិនប្រក្រតី (Video inside)

27-11-2024 15:18

(ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ឫទ្ធី អនុសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Goup បានថ្លែងឲ្យដឹងថា កម្មវិធីប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) នឹងផ្ដល់ភាពងាយស្រួល ដល់វិនិយោគិនទាំងក្នុង និងក្រៅស្រុក ក្នុងការសិក្សាស្រាវជ្រាវព័មាន ដោយប្រកបដោយភាពច្បាស់លាស់ រហ័ស និងចំណេញពេលវេលាសម្រាប់ការវិនិយោគ។

ការលើកឡើងរបស់អ្នកឧកញ៉ា សៀ ឬទ្ធី ធ្វើឡើងក្នុងកម្មវិធីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

អ្នកឧកញ៉ា សៀ ឬទ្ធី បានឲ្យដឹងថា «ប្រព័ន្ធ cdcIPM ជាប្រព័ន្ធមួយគាំទ្រដល់ភាពងាយស្រួលដល់អ្នកវិនិយោគ ដែលផ្ដោតលើភាពរហ័ស លើការវិនិយោគ កាត់បន្ថយភាពមិនប្រក្រតី, ប្រមូលផ្ដុំនូវព័ត៌មានផ្សេងៗ ដែលវិនិយោគិនចង់បានចង់ដឹង ច្បាស់លាស់ ទាំងនេះដែលផ្ដល់នូវភាពច្បាស់លាស់ និងទំនុកចិត្តដល់អ្នកវិនិយោគ។ កាន់តែពិសេសនោះ គឺផ្ដល់នូវភាពងាយស្រួលដល់អ្នករកស៊ី នូវពេលត្រូវការវិនិយោគអ្វីមួយមិនចាំបាច់ទៅ CDC ដោយផ្ទាល់នោះទេ ព្រោះគ្រប់ព័ត៌មានទាំងអស់យើងអាចយកពីប្រព័ន្ធ cdcIPM បានតែម្ដង»

អ្នកឧកញ៉ា សៀ ឬទ្ធី ក៏បានអំពាវនាវដល់វិនិយោគិនកម្ពុជា ដែលមានដៃគូមកពីក្រៅប្រទេស ត្រូវអភិវ​ឌ្ឍន៍ខ្លួនឯង ត្រូវច្បាស់លាស់ពីបច្ចេកវិទ្យា តែប្រសិនបើយើងមិនច្បាស់លាស់ ពីប្រព័ន្ធ cdcIPM បច្ចេកវិទ្យាទេនោះ ការបង្កើតប្រព័ន្ធ cdc IPM ក៏មិនបានផ្ដល់ប្រយោជន៍ច្រើននោះ ដល់អ្នកវិនិយោគនោះដែរ ព្រោះវិនិយោគិនក្នុងស្រុក ជាអ្នកតំណាងវិនិយោគិនក្រៅស្រុក។ ដូច្នេះយើងគួររៀន និងសិក្សាបន្ថែម ដើម្បីទាញប្រយោជន៍ពីប្រព័ន្ធ cdcIPM ដែលបង្កើតដោយ CDC នេះ ធ្វើជាប្រយោជន៍ទាញអ្នកវិនិយោគពីក្រៅប្រទេស ដើម្បីបង្កើនសេដ្ឋកិច្ចជាតិប្រទេសកម្ពុជា៕