(ភ្នំពេញ)៖ តាមផ្លូវការ ប្រធានាធិបតីជាប់ឆ្នោតថ្មី នឹងកាន់តំណែងនៅខែមករាឆ្នាំ២០២៥តទៅ ដែលលោក Donald Trump នឹងបន្តកាន់តំណែងអាណតិ្តទី២ របស់ខ្លួន នៅចន្លោះឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ ដោយឡែកចំពោះប្រទេសកម្ពុជាវិញ ក៏មានការព្យាករណ៍ថា សេដ្ឋកិច្ចនឹងមានភាពអំណោយផលល្អ ចាប់ពីឆ្នាំ២០២៥តទៅ ក្នុងនោះស្ថាប័នអភិវឌ្ឍនានារួមទាំងរដ្ឋាភិបាល បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាចន្លោះពី ៥.៨ភាគរយ ទៅ ៦.៣ភាយរយនៅឆ្នាំ២០២៥ ចំពេលដែលលោកត្រាំ កាន់ដំណែងក្នុងអាណត្តិទី២របស់គាត់។

ការព្យាករណ៍អាចនឹងកើនឡើងខ្ពស់ជាងនេះ ប្រសិនបើគោលនយោបាយការបរទេសរបស់កម្ពុជា-សហរដ្ឋអាមេរិក មានភាពស៊ីសង្វាក់គ្នាលើការបង្កើតពាណិជ្ជកម្ម និងការវិយោគ។

ជាក់ស្ដែងរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីលើកកម្ពុជាពាណិជ្ជកម្ម និងការវិនិយោគ ដូចការដោះស្រាយសិទ្ធិកម្មករ ការដោះស្រាយវិវាទ និងការជួបគ្នាដោះស្រាយរវាងភាគីសហរដ្ឋអាមេរិក ដើម្បីឈានដល់ការបង្កើម ការវិនិយោគជាដើម។

ទោះយ៉ាងណាក៏ដោយ កាលពីអាណត្តិទី១ របស់លោកត្រាំ កាន់ដំណែងជាប្រធានាធិបតីអាមេរិក នៅចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជាមានចន្លោះពី ៧%ទៅ៧.៥%ប្រចាំឆ្នាំ៕​

លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ច ពន្យល់រឿងនេះដូចតទៅ៖