(ភ្នំពេញ)៖ លោក ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានលើកឡើងថា លេចធ្លោរបស់ស្ត្រីក្នុងសង្គម និងជោគជ័យក្នុងការធ្វើជំនួញផ្សេងៗ នឹងធ្វើការផ្លាស់ប្តូរផ្គត់គំនិតរបស់ស្រ្តីមួយចំនួន ដែលយល់ថា «ស្ដ្រីបង្វិលចង្ក្រានមិនជុំ» ហើយជំរុញឱ្យពួកគេហ៊ានចាប់ផ្តើម ឬស្វែងរកពីការធ្វើអាជីវកម្ម។
លោកបានលើកឡើងថា ការផ្លាស់ប្តូរការគិតរបស់ស្រ្តីមួយចំនួន ដែលយល់ថា «ស្ដ្រីបង្វិលចង្ក្រានមិនជុំ» និង «យកកូនផ្ញើចិន» ឱ្យហ៊ានចេះផ្តើមធ្វើអាជីវកម្ម គឺផ្សព្វផ្សាយនូវភាពលេចធ្លោរបស់ស្ត្រីក្នុងសង្គម ហេតុដូច្នេះហើយ បានជាក្រសួងកិច្ចការនារី សហការជាមួយក្រសួងផ្សេងៗ បង្កើនការផ្សព្វផ្សាយពីគម្រូភាពរបស់ស្រ្តីណាម្នាក់មានភាពលេចធ្លោ ក្នុងការធ្វើជំនួញ ឬមានចំណេះដឹងខាងផ្នែកហិរញ្ញវត្ថុ។
ព្រមជាមួយនឹងការផ្សព្វផ្សាយនេះ ក្រសួងក៏ព្យាយាមបណ្តុះភាពជាសហគ្រិនដល់ស្រ្តីផ្សេងទៀតឱ្យបានច្រើន និងចាប់ផ្តើមចងក្រង ហើយឱ្យពួកគេ ចែករំលែកបទពិសោធន៍របស់ខ្លួន ទៅកាន់ស្រ្តីផ្សេងទៀត ថាតើផ្តល់ពិសោធន៍ទាំងនោះ ស្រ្តីអាចយកមកអភិវឌ្ឍន៍ខ្លួន និងប្រើប្រាស់សក្តានុពលរបស់ខ្លួន ក្នុងការប្រកបរបររកស៊ីប្រចាំថ្ងៃ ដើម្បីភាពរីកចម្រើនរបស់គ្រួសារបានកម្រិតណា។
លោក ថេ ឈុនហាក់ លើកឡើងបែបនេះធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS: ពិភាក្សា ស្តីពី «ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុឌីជីថល សម្រាប់សហគ្រិនស្រ្តី»៕
សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោក ថេ ឈុនហាក់៖