(ភ្នំពេញ)៖ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន Confirel & PPM Group បានលើកឡើងថា ភាពស្មោះត្រង់ គឺភាពចាំបាច់ក្នុងការធ្វើពាណិជ្ជកម្ម ដើម្បីធ្វើឱ្យអ្នកទិញមានភាពជឿជាក់ ដែលជាកត្តាជំរុញឱ្យអាជីវកម្មកាន់តែមាននិរន្តភាព។

អ្នកជំនួញជើងចាស់រូបនេះ បានពន្យល់ថា ជាទូទៅការទិញលក់ តែងតែតម្រូវឱ្យមានការស្មោះត្រង់រវាងគ្នាទៅវិញទៅមក រវាងអ្នកលក់ និងអ្នកទិញ ព្រោះអ្នកលក់ត្រូវការអ្នកទិញ ហើយអ្នកទិញត្រូវការទំនិញដែលមានគុណភាព និងតម្លៃសមរម្យ។ ប្រសិនបើអ្នកលក់គ្មានភាពស្មោះត្រង់ ខណៈអ្នកទិញអ្នកយល់ថា អ្នកលក់កោ ឬលក់ទំនិញដែលមិនមានគុណភាព នោះការលក់បានតែម្តងប៉ុណ្ណោះ មិនអាចមាននិរន្តភាពឡើយ។

អ្វីដែលសំខាន់ជាងនេះ ទៅទៀត គឺការលក់ទំនិញទៅកាន់ទីផ្សារក្រៅប្រទេស ភាពស្មោះត្រង់ គឺជាកត្តាសំខាន់បំផុត។

លោកមានប្រសាសន៍ថា «ការបង្កើនកេរ្តិ៍ឡើងវិញគឺនៅលើភាពស្មោះត្រង់ និងគុណភាពផលិតរបស់យើង។ គេមិនប្រកាន់ទេ បើផលិតផលយើងមិនសូវមានគុណភាព ប៉ុន្តែគេប្រកាន់បើសិនផលិតផលយើងគ្មានគុណភាព ហើយយើងថាផលិតផលយើងអស្ចារ្យ។ បើផលិតផលយើងអត់មានគុណភាព យើងប្រាប់ថា ផលិតផលយើងគុណភាពកម្រិតនេះ ទទួលយកបានឬមិនបាន។ ភាពស្មោះត្រង់ជាការចាំបាច់នៅក្នុងការធ្វើពាណិជ្ជកម្មទៅវិញទៅមក ដូច្នេះហើយបានជាគេបង្កើតឱ្យមានកុងត្រារវាងការធ្វើពាណិជ្ជកម្ម»

សូមស្តាប់ការពន្យល់បន្ថែមរបស់ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង៖