(ភ្នំពេញ)៖ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយក Confirel & PPM Group បានថ្លែងថា ជាការពិតអ្វីក៏ដោយមិនថាការធ្វើជំនួញ ឬអ្វីនោះទេ គឺទាមទារឲ្យចេញអនុវត្តន៍ជាងការនិយាយ ជាក់ស្ដែងដូចបញ្ហាកសិកម្ម ការនាំចេញនាំចូលនេះ បើគ្រាន់តែនិយាយហើយមិនធ្វើ ចេះតែចោទថា មានបញ្ហានេះ បញ្ហានោះ មិនអាចនាំចេញបាន យើងមិនអាចដោះស្រាយបញ្ហាបានទេ លុះត្រាតែយើងលើកយកបញ្ហាទាំងនោះមកដោះស្រាយ ទើបអាចដំណើរទៅកាន់។

ការលើកឡើងរបស់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការ ជំរុញ ការ នាំចេញ ផលិតផលរបស់កម្ពុជា ទៅទីផ្សា អឺរ៉ុប»។

ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានថ្លែងថា ជាការពិតវិស័យអ្វីក៏មានបញ្ហា ដូច្នេះដើម្បីបញ្ចប់បញ្ហាត្រូវតែដោះស្រាយបញ្ហា ដោះស្រាយដោយរបៀបណា គឺត្រូវរកវិស័យឯកជន វិស័យរដ្ឋរួមគ្នាប្រជុំដោះស្រាយ។

ឧកញ៉ាឱសថបណ្ឌិត បានថ្លែងបន្ដថា អ្វីៗក៏យើងអាចធ្វើបានដែរឲ្យតែយើងចង់ធ្វើ ទោះបីជាបញ្ហានេះមិនអាចដោះស្រាយបាន១០០ភាគរយ ក៏អាចដោះស្រាយបានខ្លះ ដែលប្រសិនបើយើងចង់ តែបើគ្រាន់តែលើតែបញ្ហាមក មិនលើកពីដំណោះស្រាយ គឺនៅតែប៉ុណ្ណឹងមិនអាចដោះបាននោះឡើយ៕

<div cla