(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ​ បានចេញសារាចរណែនាំ ស្តីពីការលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុសម្រួល ក្នុងការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុ ជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍។

យោងតាមសារាចរណែនាំចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ក្នុងគោលបំណងចូលរួមចំណែក​ អនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ព្រមទាំងជួយសម្រួល ដល់ប្រតិបត្តិការទូទាត់សងប្រាក់ របស់សហគ្រាសធុនមីក្រូតូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដូចខាងក្រោម៖

១៖ បើកគណនីឱ្យសហគ្រាសធុនមីក្រូ និងបុគ្គលស្វ័យនិយោជន៍ក្នុងរូបភាពជា «ឈ្មោះអាជីវកម្ម», «ឈ្មោះសហគ្រាស» «ឈ្មោះហាង» ក្នុងករណីសហគ្រាសធុនមីក្រូ និងបុគ្គលស្វ័យនិយោជន៍ បានបំពេញបែបបទរដ្ឋបាលពេញលេញ និងងាយស្រួលកំណត់អត្តសញ្ញាណ តាមរយៈការចុះបញ្ជីនៅច្រកចេញចូលតែមួយ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលគណនីនោះកំណត់បាននូវអត្តសញ្ញាណម្ចាស់អាជីវកម្ម ជាឯកត្តជននោះដោយផ្ទាល់។

២៖ សម្រួល និងលើកទឹកចិត្តឱ្យសហគ្រាសធុនមីក្រូតូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ ទទួលបានសេវាហិរញ្ញវត្ថុ សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

ទន្ទឹមនេះការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុ ជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវគោរពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន៕

សូមអានសារាចរ ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ទាំងស្រុង៖