(ភ្នំពេញ)៖ ឧកញ៉ា ស្រ៊ៀត មុំសុភា អនុប្រធានសមាគមទេសចរណ៍កម្ពុជា បានបង្ហាញនូវមោទនភាពចំពោះរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងអាណត្ដិទី៧នេះ ដែលមានភាពសកម្ម និងយកចិត្ដទុកដាក់ខ្លាំង លើវិស័យទេសចរណ៍។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា ស្រ៊ៀត មុំសុភា អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «អនាគតវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
ឧកញ៉ា ស្រ៊ៀត មុំសុភា បានបញ្ជាក់ថា «ក្នុងនាមវិស័យឯកជន យើងមានមោទនភាព ចំពោះរាជរដ្ឋាភិបាលថ្មី ដែលមានភាពសកម្ម និងយកចិត្ដទុកដាក់ខ្លាំង [...] ជាយុទ្ធសាស្ដ្រចុងក្រោយនេះ ឃើញថា កាលមុនមានតែវេទិកា វិស័យឯកជន ជាមួយរដ្ឋាភិបាល ប៉ុន្ដែក្នុងពេលបច្ចុប្បន្ននេះ វិស័យឯកជន ជាមួយរដ្ឋាភិបាល មានភាពសិទ្ធិស្នាល»។
បន្ថែមពីនោះទៀត ឧកញ៉ា ស្រ៊ៀត មុំសុភា បានលើកឡើងថា ភាពប្រឈមកន្លងមក នៅក្នុងវិស័យទេសចរណ៍ ក៏ត្រូវបានដោះស្រាយជាបណ្ដើរៗ ហើយភាពប្រឈមដែលនៅមាន ជាបន្ដបន្ទាប់នោះ ក៏បានលើកទៅរាជរដ្ឋាភិបាលផងដែរ៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើង របស់ឧកញ៉ា ស្រ៊ៀត មុំសុភា៖