(ភ្នំពេញ)៖ ឧកញ៉ា ស្រ៊ៀត មុំសុភា អនុប្រធានសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា សមាគមទេសចរណ៍កម្ពុជា បាននិងកំពុងជំរុញ​ផ្សព្វផ្សាយពីកេរ្តិ៍ឈ្មោះកម្ពុជា ឱ្យកាន់តែមានភាពល្បីល្បាញនៅក្នុងពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។

ការផ្សព្វផ្សាយនេះ មិនត្រឹមតែផ្សាយពីគោលដៅទេសចរណ៍ ដែលពួកគេអាចមកដើរលេងកម្សាន្តបាននោះទេ តែ​កម្ពុជាក៏ជាកន្លែងដែលអាចរៀបចំព្រឹត្តិការណ៍ធំៗបាន ដូចជាការតាំងពិព័រណ៍អន្តរជាតិ ការផ្គូរផ្គងឬជំនួបពាណិជ្ជកម្មរវាងវិនិយោគិន កិច្ចប្រជុំផ្សេងៗបានផងដែរ។

លោកស្រីបានឱ្យដឹងថា បច្ចុប្បន្ននេះ ការផ្សព្វផ្សាយហាក់មានភាពសកម្មខ្លាំង ដើម្បីធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជា កាន់តែមានភាពល្បីល្បាញ ខណៈនាពេលខាងមុខនេះ សមាគមទេសចរណ៍កម្ពុជាក៏គ្រោងរៀបចំព្រឹត្តិការណ៍លក្ខណៈអន្តរជាតិមួយចំនួនទៀតផងដែរ។ ទន្ទឹមគ្នានេះ លោកស្រីបានលើកទឹកចិត្តឱ្យចូលរួមផ្សព្វផ្សាយពីកេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិឱ្យបានច្រើនផងដែរ។

ការលើកឡើងរបស់ឧកញ៉ា ស្រ៊ៀត មុំសុភា ធ្វើឡើងនៅ កម្ម​វិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «អនាគតវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា»។ សូមទស្សនាការលើកឡើងបន្ថែមរបស់ឧកញ៉ា ស្រ៊ៀត មុំសុភា​៖