(ភ្នំពេញ)៖ អ្នក​ឧកញ៉ា សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានលើកឡើងថា បានបង្ហាញពីអាជីវកម្មមួយ ដែលអ្នករកស៊ីពុំគួរបើកទាល់តែសោះ ចាប់ពីពេលនេះដល់រយៈពេល៥ឆ្នាំខាងមុខ​ នោះគឺ ក្រុមហ៊ុនអចលនទ្រព្យ។

ការលើកឡើងរបស់ អ្នកឧកញ៉ា សំ សុខនឿន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «បទពិសោធន៍នៃការដឹកនាំអាជីវកម្មឱ្យមាននិរន្តភាព របស់អ្នកឧកញ៉ា សំ សុខនឿន»

អ្នក​ឧកញ៉ា សំ សុខនឿន បានថ្លែងថា «អាជីវកម្មដែលមិនគួរបើក ក្នុងរយៈពេលប្រមាណ៥ឆ្នាំខាងមុខទៀត គឺមិនលើកទឹកចិត្តឲ្យបើកក្រុមហ៊ុនអចលនទ្រព្យ ព្រោះថា បើនិយាយពីទីផ្សារបុរី​ មានបុរីមួយចំនួនសាងសង់រួចរាល់ ប៉ុន្ដែមិនមានអ្នកនៅ និងមិនមានអ្នកទិញនោះឡើយ ដែលនាំឲ្យការបើកអាជីវកម្មនឹងប្រឈមនឹងការខាតបង់»

អ្នក​ឧកញ៉ា សំ សុខនឿន ក៏បានចែករំលែកពីការបើកអាជីវកម្មទទួលបានជោគជ័យ និងមាននិរន្ដរភាព។ អ្នក​ឧកញ៉ា បានលើកឡើងថា ដើម្បីឲ្យអាជីវកម្មដំណើរការល្អ ការធ្វើអាជីវកម្មត្រូវតែមានជំនាញ ការចេះគ្រប់គ្រងហិរញ្ញវត្ថុ៕