(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​បានលើកឡើងថា សព្វថ្ងៃនេះ ស្មារតីជាតិនិយមរបស់​ប្រជាជនខ្មែរ បានផ្ដល់តម្លៃទៅលើផលិតផលកសិកម្ម ដែលផលិតក្នុងស្រុក សម្រាប់បរិភោគ ដោយសារឧស្សាហកម្មកែច្នៃរបស់កម្ពុជា កំពុងតែឈានទៅរកស្ដង់ដារអន្ដរជាតិ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា លឹម ហេង អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃការអភិវឌ្ឍវិស័យកសិកម្មរបស់ប្រទេសកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា «វាជាការពិតណាស់សព្វថ្ងៃ យើងឃើញថា ស្មារតីជាតិនិយមរបស់​ប្រជាជនយើងភាគច្រើន ដែលគាត់ឲ្យតម្លៃទៅលើប្រាក់រៀល ផលិតផលកសិកម្ម ដែល ផលិតក្នុងស្រុក គាត់បរិភោគ និងប្រើប្រាស់ ដោយសារឧស្សាហកម្មកែច្នៃរបស់យើង កំពុងតែឈានទៅរកស្ដង់ដារអន្ដរជាតិ ដែលកន្លងមកយើង មានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាច្រើន»

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់អ្នកឧកញ៉ា លឹម ហេង៖