(ភ្នំពេញ)៖ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា ការអន្តរាគមន៍ជួយពលរដ្ឋងាយរងគ្រោះ តាមរយៈយន្តការ​គាំពារសង្គម​ គឺមិនធ្វើឡើងភ្លាមៗ នៅពេលមានគ្រោះអាសន្ននោះទេ ព្រោះថា នៅពេលមានគ្រោះអាសន្នកើតឡើង ការអន្ដរាគមន៍មានការបែងចែកជា២ប្រភេទ៖ អន្ដរាគមន៍កម្រិតជាតិ និងអន្ដរាគមន៍ដោយស្ថាប័នមនុស្សធម៌។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ចន ណារិទ្ធ អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពល​នៃ​គោលនយោបាយ​គាំពារ​សង្គម លើ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ» ក្នុងកម្មវិធី FRESH BUSINESS។

លោក ចន ណារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ជាអន្តរាគមន៍ គឺយើងបែងចែក យើងកំណត់អន្ដរាគមន៍ជាកម្រិត អីចឹងទី១៖ យុទ្ធការនៅក្នុងក្របខណ្ឌគាំពារសង្គម មិនច្បិចយកគ្រួសារទេ គឺកំណត់តាមតំបន់ភូមិសាស្ដ្រ នៅពេលដែលមានគ្រោះអាសន្នកើតឡើង [...] ទីពីរ៖ អន្ដរាគមន៍គាំពារសង្គម គឺជាអន្ដរាគមន៍ ដែលមិនកើតឡើងភ្លាមៗ នៅពេលគ្រោះអាសន្នមានទេ»

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោកបណ្ឌិត ចន ណារិទ្ធ៖