(ភ្នំពេញ)៖ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានពន្យល់ពីការចែកបែង ចំណូលមកប្រជាពលរដ្ឋក្រី​ក្រ តាមរយៈយន្តការគាំពារសង្គម ដើម្បីដកចំណូលពីអ្នកជីវភាពខ្ពស់ មកចែកដល់អ្នកមានជីវភាពខ្វះខាត់ ដែលរដ្ឋភាគច្រើននៅលើជុំវិញពិភពលោកអនុវត្ដ តាមរយៈឧបករណ៍សារពើពន្ធ។

ការពន្យល់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ចន ណារិទ្ធ អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពល​នៃ​គោលនយោបាយ​គាំពារ​សង្គម លើ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ» ក្នុងកម្មវិធី FRESH BUSINESS។

លោក ចន ណារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ជាទូទៅនៅពេលដែលបង​ប្អូនប្រជាពលរដ្ឋ ដែលមានលទ្ធភាពខ្ពស់ ប្រើប្រាស់ផលិតផលប្រណិត គឺពួកគាត់តែងតែបង់ពន្ធលើសពីកម្រិតធម្មតា អីចឹងនេះគឺជាឧបករណ៍មួយ ដែលរដ្ឋ​ប្រើប្រាស់ ដើម្បីបែកចែងចំណូលឡើងវិញ»

ត្រង់ចំណុចនេះ លោក ចន ណារិទ្ធ បានពន្យល់ពាក្យ «បែកចែងចំណូលឡើងវិញ» គឺមានន័យថា អ្នកដែលមានជីវភាពធូរធារ គាត់ទទួលបានផលពីយុទ្ធការសេដ្ឋកិច្ចច្រើន ដូច្នេះរដ្ឋតែងតែប្រើប្រាស់ពន្ធ ដើម្បីដកពីគាត់ឲ្យបានច្រើន យកទៅចំណាយអ្នកដែលលទ្ធភាពទាប៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោកបណ្ឌិត ចន ណារិទ្ធ៖