(ឡុងដ៍)៖ របាយការណ៍ស្តីពីនិន្នាការតម្រូវការមាស ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាមាសពិភពលោក បានបង្ហាញថា តម្រូវការមាសពិភពលោកបានកើនឡើង ៤ភាគរយនៅត្រីមាសទី២ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ១ ២៥៨តោន។ តម្រូវការនេះគាំទ្រដោយប្រតិបត្តិការទិញលក់រំលងបញ្ជ (OTC) កើនឡើង ៥៣ភាគរយដែមានចំនួន ៣២៩តោន ។

កាសែត Vietnam News របស់វៀតណាមបានរាយការណ៍ថា ការកើនឡើងតម្រូវការមាស ដែលជួញដូររំលងបញ្ជ (រវាងអ្នកលក់ និងអ្នកទិញ ដោយមិនឆ្លងកាត់ភាគីកណ្តាល ដូចជាក្រុមហ៊ុនឈ្មួញជើងសារ) ការបន្តទិញមាសពីសំណាក់ធនាគារកណ្តាលរបស់ប្រទេសនានា និងការធ្លាក់ចុះលក់ចេញមូលបត្រផ្អែកលើមាស (ETF) បានជំរុញឱ្យតម្លៃមាសកើនឡើងកើនឡើងខ្ពស់ក្នុងត្រីមាសទី២។ តម្លៃមាសជាមធ្យមគឺ ២ ៣៣៨ដុល្លារអាមេរិកក្នុងមួយអោន (ប្រហែល ៨,៣ជី) កើនឡើង ១៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន កើនដល់កម្រិតខ្ពស់បំផុត ២ ៤២៧ដុល្លារក្នុងមួយអោនក្នុងត្រីមាសទី២។

ធនាគារកណ្តាល និងស្ថាប័នផ្លូវការរបស់ប្រទេសនានា បានបង្កើនការកាន់កាប់មាសនៅទូទាំងពិភពលោកចំនួន ១៨៣តោន ថយចុះពីត្រីមាសទី២ ធៀបនឹងត្រីមាសទី១ ប៉ុន្តែនៅតែកើនឡើង ៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Shaokai Fan ប្រធានទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក (មិនរួមបញ្ចូលប្រទេសចិន) និងប្រធានពិភពលោកផ្នែកធនាគារកណ្តាលនៃក្រុមប្រឹក្សាមាសពិភពលោក (WGC) បានមានប្រសាសន៍ថា៖ «ការវិនិយោគមាសសកល នៅតែមានភាពធន់ ដែលខ្ពស់ជាងតិចតួចធៀបនឹងឆ្នាំមុន ដែលមានចំនួន ២៥៤តោន»។

លោកឱ្យដឹងទៀតថា តម្រូវការមាសក្នុងចំណោមប្រទេសអាស៊ាន ដែលត្រូវបានត្រួតពិនិត្យទៅលើប្រទេសនីមួយៗ ក្នុងរបាយការណ៍នៅតែមានភាពវិជ្ជមាន។ តម្រូវការមាសក្នុងប្រទេសទាំងអស់ បានមើលឃើញមានការកើនឡើងធៀបនឹងឆ្នាំមុន ដែលជំរុញមួយផ្នែកដោយការធ្លាក់ថ្លៃរូបិយប័ណ្ណ។ នេះបើយោងតាមកាសែទ Vietnam News៕