មន្ត្រីជំនាញសេដ្ឋកិច្ចឌីជីថល៖ បច្ចេកវិទ្យាឌីជីថល ជួយសម្រួលដល់ការធ្វើអាជីវកម្មកាន់តែប្រសើរ និងចំគោលដៅ (Video inside)
19-07-2024 16:06
(ភ្នំពេញ)៖ លោកបណ្ឌិត តាំង ងួនលី ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល ជួយសម្រួលដល់ការលក់ដូរ របស់អាជីវករកាន់តែល្អប្រសើរជាងមុន និងបានជួយឲ្យជ្រួលជ្រាល ដល់អតិថិជនគោលដៅធំជាងមុន ទោះបីជាអាជីវកម្ម នៅទីកន្លែងណាក៏ដោយ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «តួនាទីនៃសេដ្ឋកិច្ចឌីជីថលលើការអភិវឌ្ឍកម្ពុជា» ក្នុងកម្មវិធី Fresh Business។
លោក តាំង ងួនលី បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប, បច្ចេកវិទ្យាបានទៅជំនួសមួយភាគណាមួយ នៅក្នុងខ្សែចង្វាក់អាជីវកម្ម [...] បច្ចេកវិទ្យាឌីជីថល បានជួយសម្រួលឲ្យការលក់ដូរ កាន់តែប្រសើរជាងមុន កាន់តែបានជ្រួលជ្រាប ដល់អតិថិជនគោលដៅបានធំជាងមុន»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក តាំង ងួនលី៖