(ភ្នំពេញ)៖ កម្ពុជា​និង​វៀតណាម​ មាន​ទំនាក់ទំនង​លើ​គ្រប់វិស័យ​ ដើម្បីជួយ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច តាម​រយៈ​​ការ​វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍ជា​ដើម។

បច្ចុប្បន្ន របាយការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ថា ការ​វិនិយោគ​វៀតណាម​នៅ​កម្ពុជា​ឈរ​ក្នុង​ចំណោម​ប្រទេស​វិនិយោគ​​ធំបំផុត​ទាំង​៥​​ ចំណែកពាណិជ្ជកម្ម​វិញ មាន​ទំហំ​ប្រមាណ ១០​ពាន់​លាន​ដុល្លារ។

ដោយ​ឡែក​ភ្ញៀវ​ទេសចរណ៍​វៀតណាម ដែល​មាន​ទស្សនា​​កម្ពុជា​ មាន​ប្រមាណ​១​លាន​នាក់៕

លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ច ពន្យល់​រឿង​នេះ​ដូច​តទៅ៖