(ប៉េកាំង)៖ សមត្ថភាពផលិតទំនើបរបស់ប្រទេសចិន នៅក្នុងវិស័យថាមពលថ្មី ស្ថិតនៅក្នុងតម្រូវការខ្ពស់ នៅទូទាំងពិភពលោក ដោយផ្តល់នូវផលិតផលប្រើប្រាស់ចម្រុះជាច្រើន ខណៈពេលដែលដើរតួជាតួអង្គយ៉ាងសំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមរបាយការណ៍ China Insight ស្តីពី «ឧស្សាហកម្មថ្មីទាំង៣» របស់ប្រទេសចិន។

របាយការណ៍ពិសេសដែលចេញផ្សាយនៅឆ្នាំ២០២៤ ដោយនាយកដ្ឋានអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមរបស់បក្សកុម្មុយនីស្តចិន (CPC) បានបង្ហាញថា អត្ថប្រយោជន៍ផ្នែកប្រកួតប្រជែងរបស់ឧស្សាហកម្មនេះ ទទួលបានតាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លា និងជំនាញពិតប្រាកដ ដែលមានឫសគល់ចេញពីការប្រកួតប្រជែងទីផ្សារ ការច្នៃប្រឌិត និងសហគ្រិនភាព។ ភាពខ្លាំងទាំងនេះបើកឱកាសសំខាន់ៗ សម្រាប់កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។

របាយការណ៍នេះបានលើកឡើងថា៖ «វិស័យថាមពលថ្មីដែលកំពុងរីកដុះដាលរបស់ប្រទេសចិន គឺជាសក្ខីកម្មចំពោះជំនាញបច្ចេកវិទ្យា និងជាកម្លាំងចលករសំខាន់មួយ ក្នុងការជំរុញសកលលោកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ផ្ទុយទៅនឹងការលើកឡើងពីការផលិតលើសតម្រូវការ ហេដ្ឋារចនាសម្ព័ន្ធថាមពលថ្មី នៅទូទាំងពិភពលោកមានឱភាពយ៉ាងខ្លាំង»

នៅកម្រិតពិភពលោកវិញ កង្វះខាតសមត្ថភាពថាមពលថ្មីកើនឡើងខ្លាំង។ ការព្យាកររបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បង្ហាញពីការកើនឡើងតម្រូវការដ៏គួរឱ្យភ្ញាក់ផ្អើល ដោយការលក់រថយន្តថាមពលថ្មី ត្រូវបានរំពឹងថានឹងកើនឡើងដល់ ៤៥លានគ្រឿងនៅឆ្នាំ២០៣០ ដែលកើនឡើងបួនដងពីចំនួន ដែលលក់បាននៅឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍របស់មេដឹកនាំក្រុមប្រទេស G20 កាលពីឆ្នាំមុនបានគូសបញ្ជាក់ពីភាពបន្ទាន់ ដោយអំពាវនាវឱ្យបង្កើនសមត្ថភាពោលផលិតថាមពលកកើតឡើងវិញចំនួន ៣ដងនៅឆ្នាំ២០៣០។

របាយការណ៍ពិសេសដដែលនេះ បានឱ្យដឹងទៀតថា៖ «វិស័យយានជំនិះថាមពលថ្មី របស់ប្រទេសចិន គឺជាសក្ខីកម្មចំពោះតម្រូវការ ដែលកំពុងកើនឡើងនេះ ដោយទាំងផលិតកម្ម និងការលក់បានបង្ហាញពីកំណើនប្រកបដោយនិរន្តរភាព និងរឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ»

របាយការណ៍នេះបានបន្ថែមថា នៅក្នុងត្រីមាសទីមួយ ប្រាក់ចំណេញនៅក្នុងវិស័យផលិតរថយន្ត របស់ប្រទេសចិនបានកើនឡើងគួរឱ្យចាប់អារម្មណ៍ ៣២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយលទ្ធភាពនេះគូសបញ្ជាក់ពីភាពស្វាហាប់ នៃផ្នែករថយន្តអគ្គិសនីរបស់ប្រទេស៕