(ភ្នំពេញ)៖ លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ បានលើកឡើងថា ការបង្កើតតំបន់សេដ្ឋកិច្ច នៅក្នុងខេតព្រះសីហនុ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកវិនិយោគ ជាពិសេសអ្នកបណ្ដាក់ទុនបង្កើតរោងចក្រ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឡុង ឌីម៉ង់ អញ្ជើញចូលរួម កិច្ចពិភាក្សាលើប្រធានបទ៖ «ផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច» ក្នុងកម្មវិធី FRESH BUSINESS។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា «នៅក្នុងខេត្ដព្រះសីហនុ មានបណ្ដារោងចក្រមួយចំនួន ដែលមិនស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហើយការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកវិនិយោគ ជាពិសេសអ្នកបណ្ដាក់ទុកបង្កើតទៅជារោងចក្រ ដោយសារថា រដ្ឋបាលនៃតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ជាអ្នករៀបចំកិច្ចការទាំងអស់»

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ឡុង ឌីម៉ង់៖