(ភ្នំពេញ)៖ លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ បានគូសបញ្ជាក់ឲ្យដឹងថា ចំណូលសម្រាប់ប្រជាពលរដ្ឋម្នាក់ៗ នៅខេត្ដព្រះសីហនុ ក្នុង១ឆ្នាំៗ មានប្រមាណជាង ៤,២០០ដុល្លារ ដែលឈរលំដាប់ថ្នាក់លេខ១ នៅក្នុងប្រទេសកម្ពុជា។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក ឡុង ឌីម៉ង់ អញ្ជើញចូលរួម កិច្ចពិភាក្សាលើប្រធានបទ៖ «ផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច» ក្នុងកម្មវិធី FRESH BUSINESS។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា «យោងតាមស្ថិតិដែលបានធ្វើជំរឿនថ្មីៗ កន្លងទៅនេះចំណូល GDP​ របស់ប្រជាពលរដ្ឋខ្មែរ ក្នុងម្នាក់ និងក្នុងមួយឆ្នាំ ចន្លោះ១៦០០ ទៅ១៧០០ដុល្លារ ប៉ុន្ដែសម្រាប់ខេត្ដព្រះសីហនុ GDP របស់ពលរដ្ឋនៅក្នុងខេត្ដនេះ មានប្រមាណជាង ៤២០០ដុល្លារ ដែលឈរលំដាប់លេខមួយ នៅក្នុងប្រទេសកម្ពុជា»

ខាងក្រោមនេះជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ឡុង ឌីម៉ង់៖