(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានលើកឡើងពីអត្ថប្រយោជន៍ ក្នុងការទាកទាញភ្ញៀវទេសចរពីប្រទេសឥណ្ឌា មកលេងនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលប្រទេសឥណ្ឌាជាប្រទេសមួយដ៏ធំ ហើយប្រជាពលរដ្ឋក៏មានច្រើន។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី ឆាយ ស៊ីវលីន អញ្ជើញចូលរួមកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «យន្តការទាក់ទាញភ្ញៀវទេសចរ ពីប្រទេសឥណ្ឌាមកកាន់កម្ពុជា» ក្នុងកម្មវិធី Fresh Business។
លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ថា «អ្វីដែលទទួលបាន គឺការចាយវាយរបស់ពួកគាត់ ព្រោះថា ភាគច្រើនភ្ញៀវទេសចរជនជាតិ អត់សូវមកដោយខ្លួនឯងទេ គឺចូលចិត្ដទិញតាមកញ្ចប់ទស្សនកិច្ច។ ភ្ញៀវទេសចរជនជាតិឥណ្ឌា មិនចាញ់ភ្ញៀវទេសចរជនជាតិចិននោះទេ គឺពេលដែលពួកគាត់ ដើរលេងកំសាន្ដចូលចិត្ដ ទិញវត្ថុអនុស្សាវរីយ៍ច្រើន»៕
សូមទស្សនាវីដេអូនៃការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន៖