(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងពីចរិតនៃការទិញទំនិញរបស់ទីផ្សារអាមេរិក និងអ៉ឺរ៉ុប ដែលជាទីផ្សារនាំចេញទំនិញដ៏ធំរបស់កម្ពុជា។

លោកថា ទីផ្សារទំនិញរបស់សហរដ្ឋអាមេរិក គឺមានចរិតលក្ខណៈ តម្រូវការមានច្រើនមហិមា ចំណែកទីផ្សារទំនិញនៅអ៉ឺរ៉ុប គឺមានចរិតលក្ខណៈ ទិញទំនិញម៉ូត ហើយទិញតាមរដូវ។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ទីផ្សារនៅអាមេរិក មិនមែនសម្រាប់តែកម្ពុជានោះទេ ដែលចាត់ថា ជាទីផ្សារធំ, ទីផ្សារអាមេរិក មានចរិកលក្ខណៈមួយ ដែលយើងហៅថា តម្រូវការមានច្រើនជាមហិមា ហើយមនុស្សទិញ មានទម្លាប់ទិញប្រើប្រាស់ទំនិញ ក្នុងវដ្ដខ្លី [...] ចំពោះទំនិញដែលនាំទៅសហភាពអ៉ឺរ៉ុប គឺជាទំនិញម៉ូត មិនមែនទំនិញសាមញ្ញនោះទេ ហើយគេទិញតាមរដូវ»

សូមស្តាប់ និងទស្សនាការលើកឡើងរបស់របស់លោក ប៉ែន សុវិជាតិ៖