Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ា ចាន់ សុឃាំង៖ ភាពស្មោះត្រង់ពិតជាសំខាន់ណាស់ ក្នុងការសហការជាមួយដៃគូអាជីវកម្ម (Video inside)

17-05-2024 15:33

(ភ្នំពេញ)៖ លោកឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមហ៊ុន HERITAGE Group បានឲ្យដឹងថា ដើម្បីឲ្យទំនាក់ទំនងបានល្អប្រសើរ ធ្វើជាមនុស្សកុំប្រើប្រាស់ប្រាជ្ញាឆ្លាតពេក ឬហៅថាខ្សែលើលើអ្នកដទៃពេក ត្រូវមានភាពស្មោះត្រង់ និងត្រូវចេះគោរពគ្នាទៅវិញទៅមក នោះទើបការប្រាស្រ័យទាក់ទងឆ្ពោះទៅរកភាពយូរអង្វែង។

ការលើកឡើងរបស់លោកឧកញ៉ា ចាន់ សុឃាំង ធ្វើឡើងក្នុងកិច្ចសម្ភាសន៍ FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «បទពិសោធន៍នៃការអភិវឌ្ឍជំនួញរបស់ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមហ៊ុន HERITAGE Group»

លោកឧកញ៉ាបានថ្លែងថា ក្រុមហ៊ុន HERITAGE Group មានអាយុកាល១៨ឆ្នាំមកហើយ ដើម្បីឲ្យក្រុមហ៊ុនដំណើរការ បានជោគជ័យ ត្រូវតែដោះស្រាយបញ្ហា ប្រឈមមុខ ត្រូវមានភាពស្មោះត្រង់ ហើយភាពស្មោះត្រង់នេះពិតជាសំខាន់ ក្នុងការហការជាមួយដៃគូពាណិជ្ជកម្ម។

លោកឧកញ៉ាបានបញ្ជាក់ថា «ជាក់ស្ដែងសម្រាប់ខ្ញុំផ្ទាល់ក្នុងអំឡុងឆ្នាំ២០១០ ក្រុមហ៊ុនខ្ញុំបានជួបបញ្ហាដោយអាចនឹងត្រូវឈាន ទៅរកការក្ស័យធន ដូច្នេះខ្ញុំបានបង្ហាញភាពស្មោះត្រង់ ចំពោះដៃគូពាណិជ្ជកម្មនៅជប៉ុនថា យើងអស់មិនអាចទិញទំនិញ ដើម្បីបន្ដលក់ទៀតនោះឡើយ និងស្នើសុំដៃគូរពាណិជ្ជកម្មនៅជប៉ុន ទុកពេលវេលាឲ្យយើងក្នុងការទូទាតសង់ត្រឡប់ទៅកាន់ក្រុមហ៊ុនជប៉ុនវិញ ភាពស្មោះត្រង់ពិតជាសំខាន់»

លោកឧកញ៉ាបញ្ជាក់ថា «ធ្វើជាមនុស្សកុំប្រើបញ្ញាឆ្លាតពេក ក្នុងការប្រាស្រ័យទាក់ទង ត្រូវមានការគោរពគ្នាទៅវិញទៅមក ប្រសិនបើខ្វះប្រាប់ដៃគូថាខ្វះ យឺតប្រាប់ថាយឺត ដូច្នេះទើបធ្វើឲ្យដៃគូមួយជំហៀងទៀតអាចជួយយើងបាន ប្រសិនបើយើងប្រើប្រាស់ភាពវៃឆ្លាតរបស់ខ្លួនខ្លាំងពេក គេចវេះ មិនប្រឈរមុខនឹងបញ្ហាដែលកំពុងតែជួប នោះបញ្ហាទាំងនោះនឹងរុំព័ទ្ធយើងវិញ»

សូមស្តាប់ការលើកឡើងរបស់ឧកញ៉ា ចាន់ សុឃាំង៖