(ភ្នំពេញ)៖ ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមហ៊ុន HERITAGE Group បានប្រាប់អំពីគន្លឹះចំនួន ៣ចំណុច ដល់ម្ចាស់អាជីវកម្មថ្មោងថ្មី ដើម្បីយកទៅអនុវត្ដអាជីវកម្ម ឲ្យឈរជើងបានរឹងមាំ និងមានការរីកចម្រើន។ លោកយល់ឃើញថា ក្រុមហ៊ុនជាច្រើន បើកហើយតែងតែបរាជ័យ ដោយសារខ្វះការយកចិត្ដទុកដាក់។

ការប្រាប់អំពីគន្លឹះចំនួន ៣ចំណុចនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «បទពិសោធន៍នៃការអភិវឌ្ឍជំនួញរបស់ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមហ៊ុន HERITAGE Group» ក្នុងកម្មវិធី FRESH BUSINESS។

ឧកញ៉ា ចាន់ សុឃាំង បានបញ្ជាក់ថា «ខ្ញុំគិតថា ចំណុចសំខាន់ទីមួយ៖ ងាយៗ ចាប់ផ្ដើមដំបូង គឺត្រូវសិក្សាអំពីទីផ្សារ ថាទីផ្សារនោះមានសក្ដានុពល ឬអត់ តម្រូវការមានសក្ដានុពលឬអត់, ទីពីរ៖ ត្រូវសិក្សាអំពី ការផ្គត់ផ្គង់ត្រឡប់ទៅវិញ តើការផ្គត់ផ្គង់ត្រឡប់ទៅវិញ មានសក្ដានុពលដែលអាចផ្គត់ផ្គង់តម្រូវការទីផ្សារ បានមានស្ថេរភាពដែល ឬក៏អត់ និងទីបី៖ ការផ្ដោត និងការយកចិត្ដទុកដាក់»

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់ឧកញ៉ា ចាន់ សុឃាំង៖