(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បាន​បញ្ជាក់ឲ្យដឹងថា ដំណាំស្រូវ គឺជាដំណាំមួយ ដែលជាចំណុចខ្លាំងរបស់កម្ពុជា មានឧត្ដមភាពក្នុងការប្រកួតប្រជែង។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឃឹម ហ្វីណង់ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលព័ត៌មានទីផ្សារកសិកម្ម លើតម្រូវការដាំដុះ» ក្នុងកម្មវិធី FRESH BUSINESS។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់យ៉ាងដូច្នេះថា «បើយើងសម្លឹងមកដល់ កសិផលរបស់កម្ពុជាភាគច្រើន តាមពិតដំណាំស្រូវ គឺជាចំណុចខ្លាំងរបស់កម្ពុជា រួចទៅហើយ, យើងផលិតបើត្រឹមកម្រិតស្រូវ យើងផលិតបានតម្លៃថ្លៃដើមទាប វាមានឧត្ដមភាពក្នុងការប្រកួតប្រជែង, បើនិយាយអំពីគុណភាពអង្ករកម្ពុជា ជាប់ចំណាត់ថា្នក់លេខ១ ជាអង្ករល្អដាច់គេ លើពិភពលោកជាច្រើនឆ្នាំ»

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើង របស់លោក ឃឹម ហ្វីណង់៖