(ភ្នំពេញ)៖ បច្ចុប្បន្ននេះទីផ្សាររថយន្ត នៅក្នុងប្រទេសកម្ពុជា មានភាពសម្បរបែប ពោលគឺមានច្រើនប្រភេទ សម្រាប់តម្រូវការអតិថិជន ដែលសមត្ថភាពក្នុងប្រើប្រាស់ប្រចាំថ្ងៃនិយាយរួមមានទាំងរថយន្តប្រើប្រេងសាំងប្រើប្រេងម៉ាស៊ូត និងប្រើអគ្គិសនី។

នេះការលើកឡើងរបស់ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងពិធីពិព័រណ៍រថយន្តឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០២៤ នៅព្រីមៀសែនសុខ ដែលមានការដាក់បង្ហាញប្រភេទរថយន្តជាច្រើនប្រភេទនៅថ្ងៃនេះ រួមទាំងសេវាជួសជុលតម្លើង ការធានារ៉ារង ការកម្ចីជាដើមនេះគឺជាការបង្ហាញនូវកំលាំងទិញពីអតិថិជន ក៏បង្ហាញពីកំណើនសេដ្ឋកិច្ចនៅក្នុ ងប្រទេសកម្ពុជាផងដែរ។

លោកស្រីរដ្ឋមន្ត្រីបានលើកឡើងថា នៅថ្ងៃនេះមានក្រុមហ៊ុនផលិតរថយន្តរជាច្រើនដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា មកបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ដ៏ធំលើកទី១នេះ ក៏បានបង្ហាញការច្នៃប្រឌិតរបស់ខ្លួន នៃភាពទំនើបរបស់រថយន្តប៉ុណ្ណោះទេ ប៉ុន្តែជាបង្ហាញយ៉ាងច្បាស់ នូវភាពរីកចម្រើននូវវិស័យយានយន្តនៅក្នុងទីផ្សារដែលកំពុងមានសន្ទុះយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។

លោកស្រីបានបញ្ជាក់ថា៖ «ការនាំចូលរថយន្តយ៉ាងសំបូរបែបរបស់បណ្តាក្រុមហ៊ុនមកបង្្ហាញដើម្បីបំពេញចំណង់ចំណូលចិត្តរបស់អតិថិជនដែលជាអ្នកជាប្រើប្រាស់នេះ គឺជាមិនមាន ន័យថាយើងមានសេចក្តីរីករាយនោះទេ តែការវិនិយោគទាំងអស់គ្នានេះជាការចូ លរួមជា មួយរាជរដ្ឋាភិបាល«…» យើងឃើញមានក្រុមហ៊ុនជាច្រើនបានសហការវិនិយោគ រួមគ្នាផងដែរ»។ ដោយសារកត្តាសន្តិភាពនៅក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលលោកស្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអះអាងថា នៅពេលខាងមុខឆាប់ៗនេះមានក្រុមហ៊ុនតម្លើងរថយន្តចំនួន៥ទៀត នឹងធ្វើការតម្លើងរោងចក្រផលិតរថយន្តនៅក្នុងប្រទេសកម្ពុជាដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។ ជាមួយគ្នានោះដែរលោកស្រីថាការបើកពិព័រណ៌រថយន្តនៅថ្ងៃនេះ ក៏ជាការជំនួសឲ្យប្រជាពលរដ្ឋងាមកប្រើប្រាស់រថយន្តថ្មីៗ ជាជាងការប្រើប្រាស់រថយន្តចាស់ៗដែលនាំចូល មកពីក្រៅប្រទេសផងដែរ។

ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងបញ្ជាក់ថា ការកើនឡើងនៃក្រុមហ៊ុននាំចូល និងក្រុមហ៊ុនតម្លើងរថយន្តនៅកម្ពុជា កើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកចំហរសេដ្ឋកិច្ចទីផ្សារសេរី និងបើកទូលាយឱ្យមានការវិនិយោគក្នុងប្រទេសកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមទៀតថា ក្នុងរយៈពេលប៉ុ ន្មានឆ្នាំចុងក្រោយនេះ វិស័យយានយន្តក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យគាត់សម្គាល់ ខណៈដែលប្រទេសកម្ពុជា ដែលពីមុនមកមានក្រុមហ៊ុននាំចូលរថយន្តតិចតួច នឹងមិនមានក្រុម ហ៊ុនតម្លើងរថយន្តសោះ តែពេលបច្ចុប្បន្ននេះមានការកើនឡើង ជាលំដាប់នៃចំនួន ក្រុមហ៊ុននាំចូលរថយន្តហើយក៏មានក្រុមហ៊ុនមួយចំនួនកំពុងតែធ្វើអាជីវកម្មតម្លើងរថយន្តនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងដូចនេះថា «ការកើនឡើងនៃក្រុមហ៊ុន នាំចូល និងតម្លើងរថយន្តនេះគឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកចំហរសេដ្ឋកិច្ចទីផ្សារសេរី និងបើកទូលាយឱ្យមានការវិនិយោគក្នុងប្រទេសកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ និងឆ្លើយតបតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋខ្មែ រផងដែរ»។ ជាមួយគ្នានោះដែរលោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការអនុវត្តយុទ្ធសាស្ត្រត្រី កោណយុទ្ធសាស្ត្រចតុកោណ ទាំង៤ដំណាក់កាល គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥- ២០២៥ ផែនទីបង្ហាញផ្លូវការការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិច និងគោលន យោបាយពាក់ព័ន្ធនានា បានបង្ហាញពីការគិតគូរនិងចក្ខុវិស័យដ៏វែងឆ្ងាយរបស់រា ជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាផងដែរ។

សូមជម្រាបថានៅក្នុងពិព័រណ៍នេះដែរ ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបំពេញតម្រូវការប្រជាពលរដ្ឋដែលមានសមត្ថភាពប្រើប្រាស់រថយន្តទាន់សម័យក្រុមហ៊ុន One Road Group បាននាំយក រថយន្តស៊េរីទំនើប៣គឿ្រងផ្សេងគ្នាមកដាក់បង្ហាញខ្លួនល ក់ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ តំណាងក្រុមហុ៊នបានឲ្យដឹងថា រថយន្តដែលដាក់បង្ហាញដល់អតិតិថនមានបីប្រភេទផ្សេងគ្នាគឺ ម៉ាក GWM ក្នុងមានរថយន្តប្រភេទ ORA03 , រថយន្តប្រភេទ TANK 500 និងរថយន្ត ប្រភេទWTY 80 ។ រថយន្តដែលដាក់បង្ហាញក្នុងពិព័រណ៍មានស្អាត សាកសមនឹងមនុស្ស គ្រប់វ័យ ដែលមានទាំងលក្ខខណៈគ្រួសារ ផងដែរ។រថយន្តមានច្រើន ពណ៌ដែលអតិថិជន អាចជ្រើសរើសតាមតម្រូវចិត្តបាន។ តំណាងក្រុមហ៊ុនក៏បានលើកពីគុណប្រយោជន៍និងលក្ខខណៈសម្បត្តិរបស់រថយន្តម៉ាក ORA03 និងរថយន្ត TANK 500 និងរថយន្តប្រភេទWTY 80 សិទ្ធតែជារថយន្តប្រភេទទំនើប នឹងទាន់សម័យ ស៊ីវិល័យប្រជាពលរដ្ឋគ្រប់វ័យផងដែរ៕