(ភ្នំពេញ)៖ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានប្រាប់ដល់និស្សិត ដែលបានបញ្ចប់ការសិក្សា ត្រូវពង្រឹងភាសាបរទេស និងកុំព្យូរទ័រ ហើយត្រូវមានឥរិយាបទល្អ ព្រមទាំងចេះបង្កើតនូវទំនាក់ទំនង ដើម្បីជោគជ័យក្នុងជីវិត បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជេត ជាលី អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ផលិតភាពការងាររបស់យុវជនពេលរៀនចប់ថ្នាក់ឧត្ដមសិក្សា» ក្នុងកម្មវិធី FRESH BUSINESS។
លោកបណ្ឌិត ជេត ជាលី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំផ្ដាំប្អូនៗនិស្សិត ដែលបានបញ្ចប់ការសិក្សា ត្រូវពង្រឹងភាសាបរទេស, កុំព្យូរទ័រ និងឥរិយាបទ ចរិត ឫកពា ឲ្យបានល្អ ឲ្យចេះធ្វើការងារជាក្រុម ព្រមទាំងត្រូវត្រៀមខ្លួនជាស្រេច ក្នុងការបន្ដការសិក្សា និងចេះបង្កើតទំនាក់ទំនង ដើម្បីជោគជ័យក្នុងជីវិត បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើង របស់លោក ជេត ជាលី៖