(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា សហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើតាមខេត្ត-ក្រុង រៀបចំយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» ដើម្បីចូលរួមចំណែកអបអរសាទរខួបលើកទី ៤៤ នៃការបោះផ្សាយក្រដាសប្រាក់រៀល (២០ មីនា ១៩៨០ - ២០ មីនា ២០២៤) ក៏ដូចជាគាំទ្រគោលនយោបាយ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

យុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» នឹងរៀបចំឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដោយក្នុងនោះនឹងមានការទទួលប្តូរក្រដាស់ប្រាក់រៀលចាស់ ទក់ រហែក និងជំនួសវិញនូវក្រដាសប្រាក់ថ្មី គ្រប់ប្រភេទជូនសាធារណជន ចាប់ពីថ្ងៃទី២០ ដល់២៩ ខែមីនា ឆ្នាំ២០២៤។

ដូច្នេះសាធារណជនអាចអញ្ជើញមកប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវានិងសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរាជធានី-ខេត្តទូទាំង នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជាប្រទេស នៅក្នុងអំឡុងពេលយុទ្ធនាការខាងលើ។

សូមបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុជាតិ ធនាគារជាតិនៃកម្ពុជា ទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា ជូនសាធារណជន នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត ចាប់ពីម៉ោង៧៖៣០នាទី ដល់ម៉ោង១១៖០០ នាទី រៀងរាល់ថ្ងៃធ្វើការ ទោះជាមិននៅក្នុងអំឡុងពេលយុទ្ធនាការប្តូរប្រាក់រៀលក៏ដោយ៕

សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖