(កណ្តាល)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ បានចុះពិនិត្យមើលការប្រមូលផលស្រូវនៅស្រុកមុខកំពូល ខេត្តកណ្តាល។
ក្នុងឱកាសនោះ បណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់ប្រជាកសិករក្នុងតំបន់ អោយមានការគិតគូរផងដែរ ទៅលេីថ្លៃដេីមនៃការផលិតស្រូវ ដើម្បីអោយដឹងច្បាស់ថានៅពេលដែលប្រមូលផលរួចរាល់ កសិករអាចដឹងថានឹងទទួលបានប្រាក់ចំណេញប៉ុន្មាន។
លោកបន្ថែមថា បើកសិករធ្វើស្រែទៅលើប្រភេទពូជដែលក្នុងមួយហិកតាទទួលបានទិន្នផលតិច នោះប្រាក់ចំណេញក៏បានតិចដែរ តែបើកសិករជ្រើសរើសពូជដែលផ្តល់នូវទិន្នផលខ្ពស់ក្នុងមួយហិកតាបានផលពី ៧ ទៅ ៨ តោន ឬលើសពីនេះ គាត់ក៏ទទួលបានប្រាក់ចំណេញច្រើនតាមនោះផងដែរ។
លោកបានពន្យល់ពីរបៀបគិតគូររកថ្លៃដើមផលិតស្រូវរបស់កសិករក្នុងតំបន់ថា ឧទាហរណ៍ ថ្លៃរៀបចំដី បូកថ្លៃជី បូកថ្លៃថ្នាំ បូកថ្លៃប្រមូលផល ចំណាយអស់២.៥លានរៀល។
ប្រសិនបើបានផល ៥តោនក្នុងមួយហិចតា ហេីយបើតម្លៃស្រូវក្នុង ១គីឡូក្រាម ១០០០រៀល សួរថា៖
១៖ តើការផលិតស្រូវ ១គីឡូក្រាម ចំណាយអស់ប្រាក់ប៉ុន្មានរៀល?
២៖ តើលក់ថ្លៃប៉ុន្មាន ដេីម្បីអាចចំណេញបាន?
តាមសម្មិទ្ធកម្មខាងលើយេីងសន្និដ្ឋានបាន៖
១៖ ស្រូវមួយគីឡូក្រាម ចំណាយអស់ ៥០០រៀល ក្នុង១គីឡូក្រាម (២ ៥០០ ០០រៀល/៥០០០គីឡូ)។
២៖ លក់លេីស ៥០០រៀលក្នុង ១គីឡូក្រាម នឹងមានចំណេញ។
ប្រសិនបើការផលិតស្រូវ ចំណាយលើសពី២ ៥០០ ០០០រៀលក្នុង១ហិចតា ហើយទិន្នផលទាបជាង ៥តោនក្នុង១ហិចតានោះនឹងធ្វើអោយចំណាយក្នុង១គីឡូក្រាម លើសពី៥០០រៀល៕