(ភ្នំពេញ)៖ ឧកញ៉ា ស្រ៊ាត មុំសុភា ស្ថាបនិក និងជានាយិកាប្រតិបត្តិក្រុមហ៊ុនទេសចរណ៍សូហ្វីយ៉ា បានលើកឡើងពីចំណុចល្អធំៗចំនួន ៣របស់កម្ពុជា ដែលភ្ញៀវទេសចរបរទេស មិនគួររំលងមកដើរកម្សាន្តនៅកម្ពុជា ឱ្យបានម្តងក្នុងមួយជីវីតរបស់ខ្លួន។
ចំណុចទាំង៣នោះរួមមាន ទី១. ប្រទេសកម្ពុជាតូចតែមានបេះដូងធំ ទី២. កម្ពុជាមានអរិយធម៌តាំងពីដូនតា ដោយមិនមែនជាប្រទេសដែលទើបកកើតថ្មី និងទី៣.ប្រជាជនកម្ពុជា ត្រូវបានចាត់ទុកថាជាមនុស្សរួសរាយរាក់ទាក់ និងមានភាពស្មោះត្រង់។
លោកស្រីបានពន្យល់ថា ភ្ញៀវទេសចរអន្តរជាតិ ដែលមិនទាន់ស្គាល់កម្ពុជា គួរជ្រើសរើសកម្ពុជាជាគោលដៅដើរកម្សាន្ត ដែលមិនគួររំលងក្នុងមួយជីវិតរបស់ខ្លួន ដើម្បីស្វែងយល់ពីកត្តាទាំងនេះ មិនមែនគ្រាន់តែល្អព័ត៌មានមិនល្អ ហើយមិនមកកម្ពុជានោះទេ។
លោកស្រីបន្ថែមថា អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ បាននិងកំពុងធ្វើការរួមគ្នា ផ្សព្វផ្សាយ ដើម្បីធ្វើយ៉ាងណាជួយស្តារកិត្តិនាមរបស់វិស័យទេសចរណ៍នៅកម្ពុជា បន្ទាប់ពីមានការផ្សព្វផ្សាយមិនល្អពីកម្ពុជា។ លោកស្រីជឿជាក់ ក្មេងៗជំនាន់ក្រោយដែលសិក្សាឈ្វេងទាំងក្នុង និងក្រៅប្រទេស នឹងជួយឱ្យប្រទេសកម្ពុជាមានកេរ្តិ៍ឈ្មោះ និងកិត្តិនាមល្អ ដូចសម័យអង្គរ។
សូមស្តាប់ការលើកឡើងបន្ថែមរបស់ ឧកញ៉ា ស្រ៊ាត មុំសុភា ស្ថាបនិក និងជានាយិកាប្រតិបត្តិក្រុមហ៊ុនទេសចរណ៍សូហ្វីយ៉ា៖