(ភ្នំពេញ)៖ ឧកញ៉ា ស្រ៊ាត មុំសុភា ស្ថាបនិក និងជានាយកប្រតិបត្ដិក្រុមហ៊ុនទេសចរណ៍សូហ្វីយ៉ា បានលើកឡើងថា វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ត្រូវបានរាជរដ្ឋាភិបាល យកចិត្ដទុកដាក់ជាជម្រើសទីមួយ ក្នុងការជួយជំរុញខឿនសេដ្ឋកិច្ច ដែលចាត់ទុកជា «មាសបៃតង»។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា ស្រ៊ាត មុំសុភា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍវិស័យបដិសណ្ឋារកិច្ចកម្ពុជា រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ» នៃកម្មវិធី FRESH BUSINESS។
ឧកញ៉ា ស្រ៊ាត មុំសុភា បានបញ្ជាក់យ៉ាងដូច្នេះថា «វិស័យទេសចរណ៍ ជាមួយនឹងវិស័យបដិសណ្ឋារកិច្ច ត្រូវបានយកចិត្ដទុកដាក់មែនទែន ពីរាជរដ្ឋាភិបាលរបស់យើង ដែលជាជម្រើសទីមួយ ការជួយជំរុញលើខឿនសេដ្ឋកិច្ច ដែលគេឲ្យឈ្មោះថា មាសបៃតង»។
ទន្ទឹមគ្នានេះ ឧកញ៉ា ស្រ៊ាត មុំសុភា ក៏បានលើកឡើងផងដែរថា កម្ពុជាគួរតែយកចិត្ដទុកដាក់ ក្នុងការកែប្រែ និងកែសម្រួល ធ្វើយ៉ាងណាឲ្យកម្ពុជាឈានដល់កម្រិតមួយ ដែលទទួលស្គាល់ថា ប្រទេសកម្ពុជា គឺជាប្រទេសមួយ ដែលទទួលបានបដិសណ្ឋារកិច្ច ជូនដល់ភ្ញៀវទេសចរ គឺលេខមួយ៕
សូមទស្សនាវីដេអូ នៃការលើកឡើងរបស់ឧកញ៉ា ស្រ៊ាត មុំសុភា ដែលមានខឹ្លមសារទាំងស្រុង៖