(ភ្នំពេញ)៖ ឧកញ៉ា ស្រ៊ាត មុំសុភា ស្ថាបនិក និងជានាយកប្រតិបត្ដិក្រុមហ៊ុនទេសចរណ៍សូហ្វីយ៉ា បានជំរុញឲ្យក្រសួងស្ថាប័ន-ពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជន រួមគ្នាពង្រឹងការធ្វើបដិសណ្ឋារកិច្ច ដើម្បីឲ្យភ្ញៀវទេសចរ ទទួលបានអារម្មណ៍កក់ក្ដៅ ពេលមកលេងនៅប្រទេសកម្ពុជា និងមានអារម្មណ៍ចង់មកលេងម្ដងទៀត។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា ស្រ៊ាត មុំសុភា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍវិស័យបដិសណ្ឋារកិច្ចកម្ពុជា រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ» នៃកម្មវិធី FRESH BUSINESS។
ឧកញ៉ា ស្រ៊ាត មុំសុភា បានបញ្ជាក់យ៉ាងដូច្នេះថា «យើងត្រូវពង្រឹង លើបដិសណ្ឋារកិច្ច [...] មកដល់ពេលបច្ចុប្បន្ននេះ បញ្ហានេះត្រូវបានផ្ដោត និងមើលឃើញថានៅមានចន្លោះខ្វះខាត តើអ្វីដែលជាដំណោះស្រាយ មិនថារដ្ឋាភិបាល ដៃគូសហការក៏ដូចជាវិស័យឯកជន គឺត្រូវចូលរួមជាមួយគ្នា»៕
សូមទស្សនាវីដេអូនៃការលើកឡើងរបស់ឧកញ៉ា ស្រ៊ាត មុំសុភា ដែលមានខឹ្លមសារទាំងស្រុង៖