(ភ្នំពេញ)៖ ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA បានលើកឡើងថា ក្នុងការសម្រេចបានជោគជ័យនូវកិច្ចការអ្វីមួយ គឺទាល់តែមានការខិតខំប្រឹងប្រែង ទោះរកស៊ី ធ្វើការអ្វីក៏ដោយ ពោល «គ្មានអ្វីដែលមិនស្រក់ញើសមួយតក់ដល់ដី ហើយបានលទ្ធផលនោះឡើយ ទាល់តែប្រឹងប្រែង»។
ឧកញ៉ា នួន រិទ្ធី បញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ ស្តីពី «បទពិសោធន៍របស់ឧកញ៉ា នួន រិទ្ធី ក្នុងការបង្កើត និងដឹកនាំក្រុមហ៊ុន KFA » របស់បណ្តាញព័ត៌មាន Fresh News។
ជាអ្នកជំនួញម្នាក់ ដែលប្រើទ្រឹស្តីព្រះពុទ្ធមកអភិវឌ្ឍន៍ជំនួញ លោកតែងតែប្រកាន់ភ្ជាប់នូវពាក្យស្លោក «គ្មានដានជើងមនុស្សខ្ចិល សម្រាប់អ្នកជោគជ័យ» និងពាក្យស្លោក «ឆ្អែតរក្សាឃ្លាន មានរក្សាក្រ ខ្ពស់រក្សាទាប» ដែលមានន័យថា ត្រូវប្រកាន់ភាពសាមញ្ញបំផុតចំពោះខ្លួនឯង និងមនុស្សនៅជុំវិញ ប្រសិនបើយើងដាក់ខ្លួនឱ្យសាមញ្ញបន្តិច នឹងល្អប្រសើរជាងអ្វីដែលយើងបានអួតថាខ្លួនជោគជ័យ៕
សូមស្តាប់ការពន្យល់បន្ថែមរបស់ ឧកញ៉ា នួន រិទ្ធី៖