(ភ្នំពេញ)៖ ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA និងជាអ្នកជំនាញលើវិស័យអចលនទ្រព្យ បានជំរុញលើកទឹកចិត្ដដល់យុវជន-យុវតីខ្មែរ ដែលមានបំណង់ចង់បើកអាជីវកម្មផ្ទាល់ខ្លួន គួរតែសិក្សាអំពីអាជីវកម្មនោះឲ្យបានយ៉ាងតិចពី ៣ឆ្នាំទៅ៥ឆ្នាំ មុននឹងសម្រេចចិត្ដចាប់ផ្ដើម។
ការជំរុញលើកទឹកចិត្ដបែបនេះ ធ្វើឡើងក្នុងឱកាសដែល របស់ឧកញ៉ា នួន រិទ្ធី អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «បទពិសោធន៍របស់ឧកញ៉ា នួន រិទ្ធី ក្នុងការបង្កើត និងដឹកនាំក្រុមហ៊ុន KFA» នៃកម្មវិធី FRESH BUSINESS។
ឧកញ៉ា នួន រិទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «ចង់ផ្ដល់ជាអនុសាសន៍ដល់ប្អូនៗយុវជន សូមយើងដកបទពិសោធន៍ឲ្យបាន យ៉ាងហោចណាស់ឲ្យបាន៣ទៅ៥ឆ្នាំ អំពីជំនួញដែលយើងចង់ធ្វើ យើងសិក្សាឲ្យបានល្អិតល្អន់បន្ដិច មុននឹងយើងចាប់ផ្ដើម ជៀសវាងការគិតផុយ ហើយយកមកធ្វើ»៕
សូមទស្សនាវីដេអូទាំងស្រុងនៃការលើកឡើងរបស់ឧកញ៉ា នួន រិទ្ធី៖