(អេមីរ៉ាតអារ៉ាប់រួម)៖ បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេទិកាធុរកិច្ចនិងវិនិយោគកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម លើកទី៣ ឆ្នាំ២០២៤ (3rd Cambodia-UAE Business and Investment Forum 2024) ក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក Ahmed bin Ali Al Sayegh រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអារ៉ាប់រួម រួមទាំងថ្នាក់ដឹកនាំនៃក្រសួងប្រទេសទាំងពីរព្រមទាំង សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មអាប៊ូដាប៊ីផងដែរ។
វេទិកានេះត្រូវបានរៀបចំដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងហិរញ្ញវត្ថុអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មអាប៊ុយដាប៊ីផងដែរ។
វេទិកានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ ពីសក្តានុពលធុរកិច្ច និងវិនិយោគនៃប្រទេសទាំងពីរ ក៏ដូចជាបង្ហាញបន្ថែមអំពីសក្តានុពលក៏ដូចជាគាងគងកិច្ចសហការលើការធ្វើធុរកិច្ចរួមគ្នា និងការវិនិយោគរួមគ្នា នាពេលអនាគតផងដែរ៕