Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេដ្ឋកិច្ចវិទូជាន់ខ្ពស់ធនាគារពិភពលោក លើកពីចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយ ទៅជាប្រទេសមានចំណូលខ្ពស់ (Video inside)

16-02-2024 18:05

(ភ្នំពេញ)៖ លោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់ នៃធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានលើកឡើងពីចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយទៅជាប្រទេស មានចំណូលខ្ពស់។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់ World Bank ប្រចាំកម្ពុជា អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ស្ថានភាពការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៤» ក្នុងកម្មវិធី FRESH BUSINESS។

លោក លី សូដេត បានលើកឡើងថា «ខ្ញុំចង់ជម្រាបថា ដែលយើងចាត់ទុកជាប្រទេសអ្នកមាន យើងត្រូវមានចំណូលក្នុងកម្រិតមួយ ក៏ប៉ុន្ដែចំណូលនោះ មិនមែននៅនឹងនោះទេ អីចឹងឆ្នាំនេះប៉ុណ្ណេះ ឆ្នាំក្រោយអាចឡើង ឆ្នាំក្រោយទៀតអាចឡើង ចឹងយើងមិនដឹងថាតើ ពីឥលូវដល់ឆ្នាំ២០៥០ គោលដៅដែលយើងបានឡើង បានប៉ុនណានោះទេ»

សូមទស្សនាវីដេអូ របស់លោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់ World Bank ប្រចាំកម្ពុជា ដែលមានខ្លឹមសារទាំងស្រុង៖