ធនាគារពិភពលោក ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ មានកំណើន ៥.៨% (Video inside)
16-02-2024 17:37
(ភ្នំពេញ)៖ ធនាគារពិភពលោក បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៤នេះ នឹងមានកំណើន៥.៨%។ នេះបើតាមការលើកឡើងពីលោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់ នៃធនាគារពិភពលោកប្រចាំកម្ពុជា។
ថ្លែងក្នុងកម្មវិធី FRESH BUSINESS លោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់ នៃធនាគារពិភពលោកប្រចាំកម្ពុជា បានឲ្យដឹងថា ធនាគារពិភពលោក បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងខែវិច្ឆិកាថា កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៤ ល្អប្រសើរជាងឆ្នាំ២០២៣ តែបន្ដិចប៉ុណ្ណោះ គឺមានកំណើនក្នុងរង្វង់ ៥.៨ភាគរយ ខណៈឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចមានចំនួន ៥.៤ភាគរយ។
លោក លី សូដេត បានថ្លែងថា ការដឹងពីកំណើនសេដ្ឋកិច្ច គឺជាការវាស់ស្ទង់ ផលិតផលក្នុងស្រុកសរុបថេររវាងឆ្នាំចាស់ និងឆ្នាំថ្មី ដូច្នេះដើម្បីព្យាករវិស័យសេដ្ឋកិច្ចបាន គឺត្រូវការវាស់ស្ទង់វិស័យចំនួន ៤រួមមាន៖ វិស័យពិត, វិស័យក្រៅប្រទេស, វិស័យសារពើពន្ធ និងវិស័យរូបបិយវត្ថុ ដែលបានឆ្លុះបញ្ចាំងសេដ្ឋកិច្ចទាំងមូលបាន៕
សូមទស្សនាការលើកឡើងរបស់សេដ្ឋកិច្ចវិទូជាន់ខ្ពស់ នៃធនាគារពិភពលោកប្រចាំកម្ពុជា៖