(ភ្នំពេញ)៖ ដើម្បីបញ្ចប់អំពីកង្វល់ របស់ប្រជាពលរដ្ឋ ដែលចង់ទិញភាគហ៊ុន ប៉ុន្ដែមិនហ៊ានទិញ ខ្លាចជួបបញ្ហានេះ បញ្ហានោះ ហើយមានមតិមួយចំនួនបានចោទជាសំនួរថា តើនិយ័ករមូលបត្រកម្ពុជា មានយន្តការ ការពារអ្នកវិនិយោគលើភាគហ៊ុនដូចម្តេច? សំណួរនេះ ត្រូវបានអគ្គនាយកនិយ័តករមូលបត្រកម្ពុជាបញ្ជាក់ថា និយ័ករមូលបត្រកម្ពុជា មានយន្តការចំនួន២ធំៗ ដើម្បីការពារ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការកៀរគរមូលធនយកទៅវិនិយោគ ក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

លោក ស៊ូ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមានវិធានសំខាន់២ ដែលនឹងជួយរ៉ាប់រង ទី១៖ វិធានពាក់ព័ន្ធនឹងការ ឲ្យក្រុមហ៊ុនចាកចេញពីទីផ្សារ ក្នុងគោលដៅដើម្បីការពារអ្នកទិញហ៊ុន និងទី២៖ វិធានឲ្យប្រមូលទិញភាគហ៊ុន ពីអ្នកកាន់ហ៊ុនវិញ មុនមានបញ្ហា»

សូមទស្សនាវីដេអូ ការបញ្ជាក់របស់លោក ស៊ូ សុជាតិ ដែលមានខ្លឹមសារទាំងស្រុង៖