(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានថ្លែងឱ្យដឹងថា វិស័យមូលបត្រ បានផ្តល់ជម្រើសបន្ថែម ដែលម្ចាស់អាជីវកម្មទាំងអស់ ពុំគួរមើលរំលង ក្នុងការបោះជំហានចូលក្នុងវិស័យនេះ ព្រោះថាវិស័យមូលបត្រ បានវិវត្តន៍ខ្លួនមួយជំហានម្ដងៗ ដើម្បីរៀបចំយន្ដការឲ្យក្រុមហ៊ុន ទទួលបានហិរញ្ញប្បទានទៅអភិវឌ្ឍន៍ខ្លួន ដោយពុំចាំបាច់ចាយប្រាក់ក្នុងហោប៉ាវខ្លួនឯង ឬកម្ចីពីធនាគារឡើយ។

ការលើកឡើងរបស់លោក ស៊ូ សុជាតិ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS របស់បណ្តាញព័ត៌មាន Fresh News ពិភាក្សាលើប្រធានបទ៖ «ការកៀរគរមូលធនយកទៅវិនិយោគ ក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា»

លោកបណ្ឌិតបានបញ្ជាក់ថា «ផ្សារមូលបត្របានធ្វើការជាច្រើនដូចជា ការរកបានសាច់ប្រាក់បន្ថែមមួយ ចៀសជាងប្រើលុយហោប៉ាវខ្លួនឯង និងការចៀសវាងកម្ចីពីធនាគារ តែជាការស្វែងរកសាច់ប្រាក់មួយមកដាក់ ក្នុងក្រុមហ៊ុន ដើម្បីធ្វើការអភិវឌ្ឍន៍។ វិស័យមូលបត្របានអនុញ្ញាត ឲ្យក្រុមហ៊ុនរកទទួលទានទាំងអស់នៅកម្ពុជា ធ្វើការបោះផ្សាយលក់មូលបត្រជាសាធារណៈ ដើម្បីប្រមូលបានសាច់ប្រាក់ មានន័យថា យើងយកភាគហ៊ុនដែលរៀបចំ ជាមួយនិយ័តករមូលបត្រកម្ពុជា តាមរយៈតួអង្គពាក់ព័ន្ធនានា ដើម្បីធ្វើការក្នុង Ecosystem បែកចែកភាគហ៊ុនទៅតាមទំហំ នៃផលចំណេញរបស់ក្រុមហ៊ុន ដែលការបន្ថែមនេះ ​អាចយកទៅលក់លើទីផ្សារ ដើម្បីទទួលបានអ្នកចង់ទិញ ដាក់សាច់ប្រាក់ចូល ដើម្បីបង្វិលចូល និងប្រើប្រាស់ក្នុងក្រុមហ៊ុន»

សូមទស្សនាការពន្យល់របស់លោក ស៊ូ សុជាតិ ដូចខាងក្រោម៖