(ភ្នំពេញ)៖ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានលើកឡើងថា វិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ននេះ បានប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន ក្នុងនោះវិស័យទេសចរណ៍ និងអចលនទ្រព្យ ជាវិស័យដែលជួបនូវផលលំបាកច្រើន ក្នុងការសងប្រាក់ មកគ្រឹះស្ថានហិរញ្ញវត្ថុ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក អឿ សុធារ័ត្ន អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃកេរ្តិ៍ឈ្មោះមិនល្អ (ខូច CBC) លើការប្រើប្រាស់សេវា គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

លោក អឿ សុធារ័ត្ន បានបញ្ជាក់ថា «វិស័យចំនួន២ ដែលយើងតែងតែសង្កេតឃើញ គឺទី១៖ ទាក់ទងទៅនឹងវិស័យទេសចរណ៍ និងទី២៖ ទាក់ទងទៅនឹងវិស័យអចលនទ្រព្យ។ ខ្ញុំជឿថា វិស័យទាំង២នេះ គឺជាវិស័យដែលជួបប្រទះនូវផលពិបាកច្រើន»

សូមទស្សនាការលើកឡើងរបស់លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ CBC: