(ភ្នំពេញ)៖ ប្រទេសកំពុងអភិវឌ្ឍន៍តែងតែជួបប្រទះ ការខ្វះថវិកាដើម្បីអភិវឌ្ឍន៍មូលដ្ឋានសេដ្ឋកិច្ចដូចជា សាលារៀន មន្ទីរពេទ្យ ផ្លូវ ស្ពានជាដើម។ ភាគច្រើនពឹងលើកម្ចី និងជំនួយ។
សម្រាប់កម្ពុជា ឱនភាពថវិកាចន្លោះពី៥%-១០% នៅរយៈពេល១០ឆ្នាំចុងក្រោយ។ កម្ពុជាត្រូវខ្ចីពីគេមកបង្គ្រប់ការចំណាយ ដែលអត្រាបំណុលមានកម្រិតទាបប្រមាណ ៣០ភាគរយនៃទំហំសេដ្ឋកិច្ចជាតិ។ កម្ពុជាបានយកចំណូលពន្ធ មកបើកប្រាក់ខែជូនមន្ត្រីរាជការ រីឯកម្ចីយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងកសាងមូលដ្ឋានសេដ្ឋកិច្ច។
នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ Fresh Business បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទស្តីពី «ដំណោះស្រាយឱនភាពថវិកាជាតិនៅកម្ពុជា» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសម្របសម្រួលកម្មវិធី ដោយលោក អាន ស៉ីថាវ។
សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង៦៖៣០ល្ងាច ថ្ងៃព្រសហ្បតិ៍ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕