(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា សម្រេចបន្ដដាក់ដេញថ្លៃប្រាក ដុល្លារចំនួន៤០លានដុល្លារបន្ថែមទៀត ដើម្បីរក្សាសិ្ថរភាពប្រាក់រៀល។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា។
យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា
នឹងដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន៤០លានដុល្លារបន្ថែមទៀត ដូច្នេះសូមគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្ដូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ត្រៀមលក្ខខណៈចូលរួមដេញថ្លៃ។
ចំពោះការដាក់ដេញថ្លៃប្រាក់ដុល្លារចំនួន៤០ដុល្លារ នឹងដាក់ដេញថ្លៃតាមកាលបរិច្ឆេទដូចខាងក្រោម៖
* នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ចំនួន១០លានដុល្លារអាមេរិក
* ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ចំនួន១០លានដុល្លារអាមេរិក
* ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ចំនួន១០លានដុល្លារអាមេរិក
* ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ចំនួន១០លានដុល្លារអាមេរិក៕
សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ទាំងស្រុង៖